Month: June 2016

មកុដនៃកិត្តិយស

គេបាន​ដំកុល​ទុក​នូ​វមកុដ​រាជ្យ​ដ៏​មាន​តម្លៃ នៃ​ចក្រភ​ព​អង់​គ្លេស ក្នុង​ប៉ម​នៃ​ទីក្រុង​ឡុង យ៉ាង​មានសុ​វត្ថិ​ភាព និង​មាន​អ្នក​យាម​២៤​ម៉ោង។ ជារៀ​ង​រាល់​ឆ្នាំ មាន​មនុស្ស​រាប់​លាន​នាក់​បានម​ក​ទស្សនា​កន្លែង​ពិពណ៌​មួយ​នេះ ដោយ​ការ​ស្ងើច​សរសើរ ចំពោះ​រតនៈ​សម្បត្តិ​ដែល​គេ​បាន​លម្អរ​យ៉ាង​ស្រស់​ស្អាត​។ មកុដ​រាជ្យ​ដ៏មាន​តម្លៃទាំ​ង​នោះ ជានិ​មត្ត​រូប​តំណាង​ឲ្យ​អំណាច​នៃ​ចក្រ​ភព​អង់​គ្លេស ក៏​ដូច​ជា​តំណាង​ឲ្យ​កិត្យានុ​ភាព និង​​មុខ​តំណែង​របស់​អ្នក​ដែល​ពាក់​មកុដ​ទាំង​នោះ​ផង​ដែរ​។

មកុដ​ទាំង​នោះមា​នបី​ប្រភេទ​ខុស​ៗ​គ្នា ដូច​ជា មកុដ​គ្រង​រាជ ​មកុដ​រដ្ឋ​(គេប្រើ​ក្នុ​ង​ការ​បំពេញ​មុខ​នាទី​ផ្សេង​ៗ​) និង​មកុដ​អគ្គ​មហេសី​។ គេ​ប្រើ​មកុដ​នីមួ​យៗ ដើម្បី​បំពេ​ញគោ​ល​បំណង​ខុស​ៗ​គ្នា។

យ៉ាង​ណាមិ​ញ ស្តេច​នៃ​ស្ថាន​សួគ៌ ដែល​សក្តិ​សម​នឹង​ពាក់​មកុដ​ដ៏​អស្ចារ្យ​បំផុត និង​សម​នឹង​ទទួល​កិត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​បំផុត ​ព្រះ​អង្គ​ពាក់​មកុដ​មួយ ដែល​មិ​ន​ដូច​មកុដ​ផ្សេង​ឡើយ​។ ពេល​ដែល​ព្រះយេស៊ូវ​កំពុ​ងទ​ទួ​ល​រ​ង​​​នូវ​ការ​បន្ទាប​បន្ថោក  និងទុ​ក្ខ​វេទនា អស់​​​ពេល​ជា​ច្រើន​ម៉ោង មុន​ពេល​គេ​​យក​ព្រះ​អង្គ​ទៅ​ឆ្កាង “ពួក​​ទាហាន​​​ក៏​​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់”(យ៉ូហាន ១៩:២)។ តាម​ធម្មតា​​មកុដ ជា​និមិត្ត​រូប​នៃ​ភាព​ជាក្ស​ត្រ និង​កត្តិយ​ស តែនៅ​ថ្ងៃ​នោះ​ គេ​បាន​ប្រើ​វា​ជា​ឧបករណ៍​សម្រាប់​សើច​ចម្អក និង​សម្អប់​វិញ​។ ប៉ុន្តែ ព្រះអ​ង្គ​សង្រ្គោះ​នៃយើ​ង​នៅ​តែ​ស្ម័គ្រព្រះ​ទ័យ​ពាក់​មកុដ​នោះ ដើម្បី​យើង​រាល់​គ្នា ដោយ​ផ្ទុក​អំពើ​បាប និង​ក្តី​អាម៉ាស​របស់​យើង នៅ​លើ​ព្រះ​អង្គ​ទ្រង់។

ព្រះ​ដែល​សក្តិ​សម​នឹង​ទទួល​មកុដ​ដ៏ល្អ​បំផុត បានទ​ទួល​រក​ទុក្ខ​លំបាកដ៏​អា​ក្រក់​បំផុត ដើម្បី​យើង​រាល់​គ្នា។-Bill Crowder

ព្រះដ៏សប្បុរស

ពេល​ក្រុម​គ្រួ​សារ​រ​ប​ស់ខ្ញុំ​កំពុង​រស់​នៅ​ ក្នុងរ​ដ្ឋឈី​កាហ្គោ កាល​ពីប៉ុ​ន្មាន​ឆ្នាំមុ​ន យើង​បាន​ទទួលនូ​វ​អត្ថ​ប្រយោជន៍​ជាច្រើ​ន ក្នុងកា​រ​រស់នៅ​ទីនោះ​។ ភោជ្ជ​នីយ​ដ្ឋាន​​នៅទី​នោះ ហាក់​ដូច​ជា​ព្យាយា​មប្រ​កួត​ប្រជែ​ង​គ្នា ដោយភោ​ជ្ជនី​ដ្ឋាន​នី​មួយៗ​ខិ​តខំ​ដា​ក់ល​ក់ នូ​វមុខម្ហូ​ប​ល្អជា​ង​គេ ​មិនតែ​ប៉ុណ្ណោះ​ ពួកគេ​ថែ​មទាំ​ង​ដា​ក់​អាហារឲ្យ​ភ្ញៀ​វឲ្យ​បាន​ច្រើ​ន លើស​ភោជ្ជនីយ​ដ្ឋាន​ដទៃ​ទៀត​ផង​ដែរ​។ មាន​ពេល​មួ​យ​ខ្ញុំ​បា​នចូ​លញាំអាហារជា​មួ​យភរិយារ​បស់​ខ្ញុំ​ ក្នុងភោ​ជ្ជនី​យដ្ឋា​ន​អ៊ីតាលី​មួយ​កន្លែង​។ យើង​បាន​ឲ្យ​គេដា​ក់ម្ហូ​បប៉ា​ស្តាដែល​យើ​ងចូ​ល​ចិ​ត្ត តែក​ន្លះចា​ន​ប៉ុ​ណ្ណោះ តែគេ​បា​នដាក់ ​ប៉ាស្តាថែ​ម​ឲ្យយើ​ង​ទៀត គឺ​ល្ម​ម​នឹង​ឲ្យ​យើង​យក​ទៅ​ផ្ទះ​ សម្រាប់​ញាំ​ពេលល្ងា​ចទៀ​ត​។ ការ​ផ្តល់​ឲ្យ​ដ៏សប្បុរស​នេះ ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ យើង​ហាក់​ដូច​ជា​កំពុង​តែ​នៅ​ផ្ទះរបស់ជី​ដូន​របស់​យើង  ​ដែលបា​នចា​ក់​បង្ហូរ​សេចក្តី​ស្រឡា​ញ់ ចំពោះ​យើង​ ដោយ​ធ្វើ​ម្ហូប​ឲ្យ​យើង​ញាំ ជាប​រិ​បូរ​។

យ៉ាងណា​មិ​ញ ខ្ញុំក៏​មា​នអារ​ម្មណ៍​ថា ​បាន​ទទួល​ការ​ចាក់បង្ហូរសេចក្តី​ស្រឡាញ់ផ​ងដែ​រ ពេលដែ​លខ្ញុំ​បា​នអា​នប​ទ​គម្ពីរ​ដែល​ចែង​ថា ព្រះវ​របិតា​នៃយើ​ងដែ​លគ​ង់​នៅ​ស្ថាន​សួគ៌ បាន​ប្រទាន​ព្រះ​គុណ​ព្រះអ​ង្គម​កជា​ប​រិបូរ​(អេភេសូរ ១:៧-៨) ហើយ​ព្រះអ​ង្គ​ “​អា​ច​​នឹ​ង​​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”​(៣:២០)។ ខ្ញុំ​អរ​ព្រះ​គុ​ណ​​ព្រះអ​ង្គ​ណាស់​ ដែលមិ​ន​បាន​ធ្វើ​ជា​ព្រះដែ​លកំ​ណាញ់ ដែល​ប្រទាន​ពរ​តែមួ​យចំ​ណែក​តូច ដោ​យ​ការ​ស្ទា​ក់​ស្ទើ​រទេ។ ផ្ទុយ​ទៅវិ​ញ​  ព្រះអ​ង្គ​ជាព្រះ​ ដែល​បាន​ចា​ក់ប​ង្ហូរ​ការ​អត់​ទោ​សដ​ល់​កូ​ន​ដែលវ​ង្វេ​ងចេ​ញ​ពី​ព្រះអ​ង្គ​(លូកា ១៥) ហើយ​ព្រះអ​ង្គយ​កសេ​ចក្តីស​ប្បុរស និង​សេចក្តី​មេត្តា​ករុណា​ បំពាក់​ជាម​កុដឲ្យ​យើ​ង​(ទំនុកដំកើង ១០៣:៤)។

មានពេ​ល​ខ្លះ​ យើង​គិត​ថា​ ព្រះអ​ង្គមិ​ន​បា​ន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង ឲ្យ​បានដូ​ច​ចិត្ត​យើង​ទេ។ ប៉ុន្តែ បើ​ព្រះ​អង្គ​គ្រាន់​តែ​បាន​អ​ត់​ទោ​ស​បាប​ឲ្យ​យើ​ង ហើយ​ធានាថា​ យើង​នឹង​បាន​ទៅ​នៅន​គរ​ស្ថានសួ​គ៌ នោះ​ព្រះអ​ង្គ​បា​ន​បង្ហាញ​នូវ​ព្រះទ័យ​សប្បុរស ជាប​រិបូរ​ណាស់​ទៅហើ​យ។…

មេរៀនដែលទទួលបានពីការឈឺធ្មេញ

លោក​ស៊ី អេស លូវីស(C. S. Lewis) បាន​និពន្ធ​សៀវភៅ​ ដែល​មាន​ចំណង​ជើង​ថា “ជំនឿ​ដ៏​ពិត​របស់​គ្រីស្ទ​បរិ​ស័ទ”។ នៅក្នុ​ងសៀ​វភៅ​នេះ ​គាត់បា​នស​រសេរ​ថា “កាល​នៅ​ពី​ក្មេង ខ្ញុំ​ឧស្សាហ៍ឈឺ​ធ្មេ​ញ ហើយ​បើសិ​ន​ជា​ខ្ញុំ​ទៅរ​ក​ម្តាយ​រប​ស់​ខ្ញុំ គាត់នឹ​ងដា​ក់​ថ្នាំ​​ឲ្យខ្ញុំ ដើម្បី​ជួយ​បំបា​ត់កា​រ​ឈឺចាប់ នៅ​ពេល​យ​ប់​នោះ ហើយ​​​ឲ្យ​ខ្ញុំទៅ​​គេង។ ប៉ុន្តែ ខ្ញុំ​មិន​បាន​​ទៅរ​ក​ម្តាយ​ខ្ញុំ​ទេ ​ទាល់​តែធ្មេ​ញ​ខ្ញុំ​ឈឺ​ខ្លាំ​ងទ្រាំ​លែង​បាន ទើបខ្ញុំទៅ​រក​គា​ត់ ដូចនេះ គាត់ក៏​ឲ្យខ្ញុំ​ចាំ​ទៅ​ពេទ្យ​ធ្មេញ នៅពេល​ព្រឹកថ្ងៃ​ស្អែក។ ខ្ញុំច​ង់​ឲ្យបា​ត់​ឈឺ​ធ្មេញ​ភ្លា​មៗ​ ប៉ុន្តែ ខ្ញុំមិ​នអា​ច​បា​ត់ឈឺ​ធ្មេ​ញឡើ​យ បើសិ​ន​ជា​ខ្ញុំ​មិនឲ្យ​គេ​ព្យាបា​លធ្មេ​ញ​នោះ​ឲ្យបា​នស្រួ​លបួ​ល​ទេ​នោះ។​

យ៉ាងណា​មិញ​ យើង​ក៏ប្រ​ហែ​លជា​មិ​ន​​ចង់​ចូលទៅរ​ក​​ព្រះភ្លាម​ៗដែ​រ ពេល​ដែ​លយើ​ង​មា​នប​ញ្ហា​ ឬកំ​ពុង​ជួ​ប​ការ​លំ​បាក​ក្នុ​ង​ផ្នែក​ណាមួ​យ គឺមិ​នសូវ​ខុ​សពី​លោ​ក​លូវី​សប៉ុ​ន្មាន​ទេ​។ យើងដឹ​ង​ថា​ ព្រះ​អង្គ​អាច​ដក​យក​ចេ​ញ​នូវ​កា​រឈឺ​ចា​ប់​ ចេញពី​យើ​ងភ្លា​ម​ៗ​ ប៉ុន្តែ ព្រះ​អង្គ​សព្វ​ព្រះទ័​យ​នឹង​​ដោះ​ស្រាយឫ​ស​គុ​ល​នៃប​ញ្ហា​នោះ ​ជា​ជាង​​ដក​ចេញ​នូវ​កា​រ​ឈឺចា​ប់​ភ្លា​មៗ​។​ ពេលនោះ​​ យើង​ប្រហែលជា​ខ្លា​ចព្រះ​​អង្គ​បើក​កកា​យរឿ​ង ដែលយើ​ងមិ​ន​បា​នត្រៀ​មខ្លួ​ន​ដោះ​ស្រាយ ឬ​មិន​ព្រម​ដោះ​ស្រា​យ។

ពេល​ដែល​យើ​ងមា​ន​ប​ញ្ហាដូ​ចនេះ យើង​ចាំបា​ច់​ត្រូ​វ​រំ​ឭក​ខ្លួន​ឯ​ង​ថា “​ព្រះអ​ង្គ​​ទ្រង់​​ប្រព្រឹត្ត​នឹង​យើង​រាល់​គ្នា ដូច​ជា​កូន​ទេ​”(ហេព្រើ ១២:៧)។ ព្រះ​អង្គ​ប្រៀ​ន​ប្រដៅ​យើង​ដោយប្រា​ជ្ញា ​ទោះយើ​ង​អាច​មា​នកា​រ​ឈឺចា​ប់ក៏​ដោ​យ​ ហើយ​ព្រះអ​ង្គ​ក៏​បាន​ពាល់​យើ​ង ដោយ​សេចក្តី​ស្រឡាញ់​។ ព្រះ​អង្គ​ស្រ​ឡា​ញ់​យើ​ងខ្លាំ​ង​​ណាស់  បាន​ជា​ព្រះ​អង្គ​​មិន​ច​ង់​ឲ្យ​​ជីវិ​ត​យើ​ងនៅ​ដដែល​ទេ តែ​ព្រះ​អង្គ​សព្វ​ព្រះទ័​យនឹង​ជួយឲ្យ​យើ​ងផ្លា​ស់​ប្រែ​ ឲ្យមា​ន​លក្ខណៈ​ដូច​ព្រះ​រាជបុ​ត្រាព្រះ​​អង្គ គឺ​ព្រះ​យេស៊ូវគ្រី​ស្ទ​(រ៉ូម ៨:២៩)។ យើ​ង​អាច​ទុ​ក​ចិ​ត្ត​លើបំណង​ព្រះ​ទ័យ​របស់​ព្រះអ​ង្គ​​ដែល​ពេញ​ដោយ​ក្តីស្រ​ឡាញ់​​ ជាជា​ង​ទុក​ចិ​ត្ត​លើអារម្មណ៍​របស់​យើ​ង…

តើយើងប្រាថ្នាអ្វី?

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ ឈ្មោះម៉ា​រី(Mary) បាន​ប្រា​ប់ខ្ញុំ​ថា​ រៀង​រាល់​ពេល​នា​ងច្រៀ​ង​ទំនុក​បរិសុទ្ធ ​និងប​ទខ្លី​ ​ក្នុង​កម្ម​វិ​ធីថ្វា​យប​ង្គំ​ព្រះ​ ក្នុង​ព្រះវិ​ហារ នាង​មិន​បា​ន​ខំ​ច្រៀងឲ្យ​អ​ស់​ពាក្យ ក្នុង​បទចម្រៀង​​ទាំង​នោះ​ជានិ​ច្ច​ឡើយ​។ នាង​ថា “បើសិនជា​ខ្ញុំ​ច្រៀង​ថា​ ខ្ញុំប្រាថ្នា​ច​ង់បា​ន​តែព្រះ​យេស៊ូវ តែ​តាម​ពិត ចិត្ត​របស់ខ្ញុំចង់​បា​ន​រ​បស់​ជា​ច្រើន​ទៀ​ត នោះមា​នន័​យថា ខ្ញុំមិ​នបា​ន​ច្រៀ​ងដោ​យ​ចិត្ត​ស្មោះត្រង់​ទេ”​។ ត្រង់​ចំណុច​នេះ ​ខ្ញុំសូ​មកោ​តស​រសើ​រភា​ព​ស្មោះត្រង់​រប​ស់​នាង។

ខ.២៥ នៃ​ទំនុក​ដំកើ​ង ជំពូក ៧៣ បានចែ​ងថា​ ​​នៅ​​ផែ​នដី​ទូលបង្គំ​ប្រាថ្នា​ចង់​បាន​តែ​ទ្រង់​ទេ។ បទគម្ពី​រ​នេះ​​ ហាក់ដូ​ច​ជាប​ង្ហា​ញ​ថា លោក​អេសាភ​ជា​បុរ​ស​ដែល​មាន​ជំនឿរឹ​ងមាំ​ ដែលប្រា​ថ្នា​ចង់​បា​ន​តែ​ព្រះអ​ង្គប៉ុ​ណ្ណោះ។​ ប៉ុន្តែ ក្នុង ​ខ.៣ គាត់​បាន​ទទួ​ល​ស្គា​ល់​ថា គាត់​ប្រាថ្នា​ចង់​បា​ន​ភាព​សម្បូរ​​សប្បាយ ដូច​អ្នក​ដ​ទៃ ដែល​នៅជុំ​វិញ​ខ្លួ​នគា​ត់​ដែ​រ បា​នជា​គា​ត់មាន​ប្រសាសន៍​ថា  “ដ្បិត​​ទូល​បង្គំ​មាន​​សេចក្តី​​ច្រណែន​  ​ចំពោះ​មនុស្ស​​អំណួត​”(ខ.៣)។ ប៉ុន្តែ ពេល​គាត់​ចូល​ទៅ​ជិត​ព្រះ គាត់ក៏​បា​នដឹ​​ងថា​ ការដែ​ល​គាត់​ច្រ​ណែន​អ្នក​ដទៃ គឺជាទ​ង្វើ​ដ៏ល្ង​ង់ខ្លៅទេ​(ខ.២១-២២,២៨)​។

សូម្បី​តែ​នៅពេ​ល​ដែ​ល​យើងបា​ន​ស្គាល់​ព្រះហើ​យ ក៏​យើង​ច្រើន​តែ​បង្វែរ​អារម្មណ៍ចេ​ញ​ពី​ព្រះ​ ដោយសារ​ភាព​សម្បូរ​សប្បាយ​របស់​អ្នកដ​ទៃ។  លោក​ស៊ី អេស លូវីស  បាន​សរសេរ​ក្នុង​សៀវភៅ​រប​ស់​គា​ត់ថា​ “ព្រះ​អម្ចាស់​​ជ្រាប​ថា យើង​មិនមា​ន​ក្តីប្រាថ្នា​ខ្លាំង​ពេក​ទេ គឺមានក្តី​ប្រាថ្នា​ខ្សោ​យពេ​ក​ … ព្រោះយើ​ង​ងាយ​នឹ​ង​ពេញ​ចិត្ត នឹង​រប​ស់​អ្វីក្រៅ​ពី​ព្រះ​អ​ង្គ”។​

តើ​ក្នុង​ទំនុកដំ​កើង​នេះ​ យើង​រៀន​បា​ន​អ្វីខ្លះ អំ​ពី​ព្រះ ដែល​អាច​ជួយ​យើង​​…

ថ្ងៃនៃការប្តេជ្ញាចិត្ត

ថ្មីៗនេះ ខ្ញុំ​បាន​សួរ​បង​ស្រីច្ប​ង​រ​បស់​ខ្ញុំ​ ឈ្មោះ ម៉ារី អាន(Mary Ann) ក្រែង​លោគាត់​នៅ​ចាំពេល​ដែល​គ្រួ​សា​រយើ​ង​បា​នផ្លា​ស់​ម​ក​រស់​នៅ​  ក្នុង​ផ្ទះមួ​យ​ខ្នង  អ​ស់​រយៈ​ពេ​ល​ជាច្រើ​ន​ឆ្នាំ។  គាត់​​ក៏បា​ន​ឆ្លើ​យ​ថា​ “កាល​នោះ ប្អូន​មាន​អាយុ​៩​ខែ ហើយ​បង​ចាំថា​ ម៉ាក់​ប៉ាយើ​ងបា​ន​រៀប​ឥវ៉ាន់​​ដល់​យប់​ជ្រៅ ​ទាំង​​ស្តាប់​វិទ្យុ​ផង​។ កាលនោះ​ គឺនៅ​​ថ្ងៃទី​​៦ ខែមិ​ថុនា ឆ្នាំ១៩៤៤។ ពេល​នោះ ពួក​គាត់​កំពុង​ស្តាប់​វិទ្យុផ្សា​យ​បន្ត​ផ្ទា​ល់ អំពី​ការ​លើ​ក​ទ័ព​សម្រុក​ចូល ខេត្ត​ន័រមែនឌី ប្រទេស​បារាំង”។

ថ្ងៃ​នេះ ជា​ថ្ងៃ​ខួប​នៃកា​រលើ​កទ័​ពស​ម្រុក​ចូល​ខេត្ត​ន័រមែនឌី ដែលគេ​ហៅថា​ ​ថ្ងៃ​ឌីដេយ តាម​ពាក្យ​បច្ចេក​ទេស​យោធា ដែល​គេ​ប្រើ​ នៅក្នុង​កា​រចា​ប់ផ្តើ​មអនុវត្ត​យុទ្ធ​សាស្រ្តយោ​ធា​នៅ​សម័យ​នោះ​។ ជាច្រើ​នឆ្នាំ​ក្រោ​យម​ក នៅ​ក្នុង​ភាសា​អង់​គ្លេស គេក៏​បា​នប្រើ​ពាក្យ​ឌីដេយ នៅក្នុ​ង​ការ​និ​យាយ អំពី​ការ​សម្រេច​ចិត្ត ឬ​ការ​ប្តេជ្ញាចិ​ត្ត ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ​។

តាម​ប្រវត្តិ​សាស្រ្ត​នៃជ​ន​ជា​តិអ៊ី​ស្រា​អែល   ពេល​ដែល​លោក​យ៉ូស្វេ ដែល​ជាអ្ន​ក​ដឹ​កនាំ​របស់​សាសន៍អ៊ី​ស្រាអែល មានវ័​យ​ចាស់​ទៅហើ​យ គាត់​បាន​ជំ​រុញ​ពួ​ក​គេ ឲ្យ​មាន​ការប្តេ​ជ្ញាចិ​ត្តជា​ថ្មី​។ បន្ទាប់​ពីពួ​កគេ​បា​នតស៊ូ​អស់រ​យៈពេ​ល​ជា​ច្រើនឆ្នាំ​ ដើម្បីកា​ន់កា​ប់​ទឹ​ក​ដី ​ដែល​ព្រះបា​ន​សន្យា​ប្រ​ទា​នឲ្យ​ពួ​ក​គេជា​មរ​​តក​ លោក​​យ៉ូស្វេ​ក៏​បាន​ជំរុញ​ពួក​គេ​ ឲ្យ​បម្រើ​ព្រះ ​ដោយចិ​ត្ត​ស្មោះត្រ​ង់​ គឺព្រះ​ដែល​មាន​ព្រះ​ទ័យ​​ស្មោះ​ត្រង់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គេ​(យ៉ូស្វេ ២៤)។ គាត់​បាន​ប្រាប់ពួក​គេ ឲ្យ​​រើ​ស​យក​​ព្រះ​​ណា ដែល​​ពួ​កគេចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នោះ​ចុះ តែ​ឯគាត់ និង​ពួក​គ្រួ​របស់គាត់ នឹង​គោរព​ប្រតិបត្តិ​​ ដល់​ព្រះយេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ(ខ.១៥)។

ថ្ងៃ​ដែល​យើ​ង​ស​ម្រេ​ចចិត្ត…

រូបភាពនៅជ្រុងផ្សេងទៀត

ស់​រយៈ​ពេល​៣​ខែម​កហើ​យ ដែល​ខ្ញុំ​មាន​ឱកា​សអង្គុយ​ទស្សនា​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ជក់​ចិត្ត។ អ្នក​បច្ចេកទេ​សបា​នដំ​ឡើង​កាំមីរ៉ា​អ៊ីនធឺណិត នៅកំ​ពស់​​២៧​ម៉ែត្រ ពី​លើសួ​ន​ច្បារ​រុក្ខ​សាស្ត្រ​ន័រហ្វូ​ក ដោយ​ផ្តោត​ទៅ​លើសំ​បុក្រ​​របស់​សត្វ​ឥន្រ្ទី​ក្បាល​រលីង​មួយសំបុក្រ​សម្រាប់​​ឲ្យ​គេទ​ស្សនាសំ​បុក្រ​ស​ត្វ​ឥន្ទ្រី​នោះ តាម​អ៊ីន​ធឺណិត។

គេ​អាច​ទស្សនាតា​ម​អ៊ីន​ធឺណិត ឃើញ​កូ​ន​ឥន្រ្ទី​​ញាស់ ហើយ​ឃើញ​សត្វ​ឥន្រ្តី​មេ និង​បាមើ​ល​ថែរ​កូនរ​ប​ស់​វា យ៉ាង​ប្រុងប្រ​យ័ត្ន ដោយ​ដាក់វេណ​គ្នា​រក​ចំណី និង​ការពា​រសំ​បុក្រ​របស់​វា។ ប៉ុន្តែ ថ្ងៃ​មួយ ពេលដែ​លកូ​ន​ឥន្រ្ទី​នៅ​មាន​រូប​រាង្គ​ដូច​ដុំរោ​ម ដែល​មាន​​ចំពុះ​ មេបា​របស់​វា​ក៏​បាន​បាត់​មិន​ដឹង​ទៅណា។ ពេល​នោះ ខ្ញុំបា​រម្ភ​ខ្លាច​ពួក​វា​មានគ្រោះ​ថ្នាក់​។  តា​ម​ពិត ខ្ញុំ​ចេះតែបា​រម្ភ ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លា​ស់​។ ពេល​អ្នក​បញ្ជា​កាំមីរ៉ា ​បាន​ពង្រីក​មំ​របស់​កាំមីរ៉ានោះ​ ខ្ញុំក៏​បា​នឃើ​ញមេ​ឥន្ទ្រីកំ​ពុង​ទំ​នៅ​លើ​មែក​ឈើ ដែល​នៅ​ក្បែរ​សំបុក្រ​។

ពេល​ដែល​ខ្ញុំ​ពិចារណា​អំពី​រូប​ភាព​នៃសត្វឥ​ន្ទ្រី ដែល​ខ្ញុំ​មិន​អាច​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ  ​ខ្ញុំ​ក៏បា​ន​នឹកចាំ​អំ​ពី​ពេល​ដែ​ល​ខ្ញុំ​ខ្លាច​ព្រះ​បោះប​ង់ខ្ញុំ​ចោ​ល។ ទិដ្ឋ​ភាព នៅ​លើ​ទី​ខ្ព​ស់  ក្នុ​ង​ព្រៃ​នៃរដ្ឋ​វើជីនាបាន​រំឭក​ខ្ញុំថា​  ខ្ញុំមិ​ន​បាន​មើ​ល​ឃើញ​រូប​ភាព​គ្រ​ប់​ជ្រុង​ឡើយ ​ពោល​គឺអា​ច​មើល​ឃើញ​តែ​ផ្នែ​កដ៏​តូ​ច នៃ​ទេសភា​ព​ទាំង​មូ​ល។ យ៉ាងណា​មិ​ញ លោក​ម៉ូសេបា​នពិ​ព​ណ៌នាអំ​ពីសេ​ចក្តី​ស្រឡាញ់​រប​ស់​ព្រះ​ ដោយ​ធ្វើ​ការ​ប្រៀប​ប្រដូច​នឹង​ស​ត្វឥ​ន្ទ្រី​។​ ដែល​សត្វ​ឥន្ទ្រី​ហើរ​ត្រ​ដាង​ស្លាប ទទួល​កូន​នៅ​លើ​ចំអេង​ជាយ៉ា​ងណា នោះ​ព្រះក៏​បាន​ទ្ររាស្រ្តរ​បស់​ព្រះអង្គ មិន​ឲ្យ​ពួក​គេជួ​ប​ភាពហិ​ន​វិនាស​ឡើ​យ​(ចោទិយកថា ៣២:១១-១២)។ ទោះ​យើង​មា​នអា​រម្ម​ណ៍ថា​ ព្រះអ​ង្គ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​យើង​យ៉ាង​ណាក៏​ដោ​យ ក៏​តាម​ពិត ព្រះ​អង្គ “មិន​គង់នៅឆ្ងា​យពី​យើង”​ទេ(កិច្ចការ ១៧:២៧)។ នេះ​ជាកា​រពិ​ត​មែន សូម្បី​តែ​នៅ​ពេល​ដែល​យើ​ងមា​នអា​រម្មណ៍​ថា​​ ព្រះ​អង្គ​បាន​បោះ​បង់​យើង​​ក៏​ដោយ។-Julie Ackerman Link

បន្ទប់ និងតុ

ពេល​ខ្ញុំនិង​ភរិយា​របស់​ខ្ញុំទៅ​​​​លេង​ប្រទេស​អង់​គ្លេស កាល​ពី​ពេល​ថ្មី​ៗ​នេះ​ យើង​បាន​ទៅ​មើល​ផ្ទះស្បូ​វរ​បស់​អ្នក​ស្រីហាថាវេយ ក្នុង​តំប​ន់ស្រ្តែ​ត​ហ្វ៊ត អាប់​ផុន អាវ៉ុន។ ផ្ទះ​ស្បូវ​នោះ​មានចំ​ណាស់​ជា​ង​៤០០​ឆ្នាំ ហើយវា​ជា​ផ្ទះ​ដែ​លភ​រិយា​របស់​លោក​វីលៀម សេកស្ពៀរ(William Shakespeare) ដែល​ជាអ្ន​កនិ​ពន្ធ​ដ៏ល្បី​ បាន​​នៅកា​​​ល​​​ពី​ក្មេង​។ អ្នក​នាំភ្ញៀ​វ​បា​ន​ប​ង្ហាញ​​តុ​មួយ ធ្វើពី​បន្ទះ​ឈើ​ដ៏​ធំ​មួយ​។ គេ​ប្រើផ្នែ​ក​ម្ខាង​​របស់​តុនេះ​ ​សម្រាប់​ញាំអា​ហារ ហើយ​ម្ខាង​ទៀត​សម្រាប់​កាត់​​​អាហារ​។ ក្នុង​ជីវភា​ព​របស់​ជន​ជាតិ​អ​ង់គ្លេ​ស គេ​បាន​បង្កើត​ឃ្លាប្លែក​ៗ​ថ្មី​ៗ ដោយ​ផ្សំ​ជា​មួយ​ពាក្យ​តុ  ដែល​ពាក្យ​នេះទា​ក់ទ​ងនឹ​ង​អា​ហារ ការ​ស្នាក់នៅ​ ភាព​ស្មោះត្រ​ង់ ​និង​អំណាច​។ ឧទាហរណ៍ ភោជ​នាល័យជា​ក​ន្លែង​ដែល​គេ​​ផ្តល់​ឲ្យនូវ “បន្ទប់ និង​តុ” ដែល​មានន័​យ​ថា​ កន្លែង​ស្នាក់​នៅ​នោះផ្តល់​កន្លែង​គេង និង​អាហារ​ដល់​ភ្ញៀវ។ នៅ​តាម​តៀម​ស្រា ដែល​មាន​ភ្ញៀវ​លេង​បៀរ គេ​តម្រូវ​ឲ្យអ្នក​លេង “ដាក់​ដៃ​លើតុ​”​ ដើម្បី​បង្ហាញ​ថា​ពួក​គេមិ​នប​ន្លំ​ទេ​។ នៅ​ផ្ទះវិ​ញ គេ​ឲ្យឪ​ពុក​អង្គុយ​នៅក​ន្លែង​ពិសេស  ​នៅតុ​អា​ហារ ដែល​គេហៅ​គា​ត់ថា​ “មេតុ”។

ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំ​ថា ​ព្រះយេស៊ូវ​ជា “កន្លែង​ស្នាក់​នៅ ​និង​ផ្តល់​អាហារ” ដល់​យើង។ ព្រះ​អង្គ​ជាប្រភព​នៃ​អាហារ​ខាង​វិញ្ញាណ​របស់​យើង​(យ៉ូហាន ៦:៣៥,៥៤) ព្រះ​អង្គ​ប្រទាន​កម្លាំង​ឲ្យ​យើង​រស់​នៅ ដោយ​ក្តី​ស្រឡាញ់​(១៤:២១) ព្រះ​អង្គ​ជា​ម្ចាស់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​(ភីលីព ២:១១) ហើយស​ព្វ​ថ្ងៃនេះ​ ព្រះអ​ង្គ​កំពុង​រៀ​ប​ចំ​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច ទុក​ឲ្យ​យើង​។ ព្រះអ​ង្គ​បាន​សន្យា​ថា “ខ្ញុំ​​ទៅ​​រៀប​​កន្លែង​ឲ្យ​អ្នក​​រាល់​​គ្នា​”​(យ៉ូហាន ១៤:២ និង១៤:១-៤,២៣)។…

ទស្សនៈអំពីលទ្ធផលចុងក្រោយ

មុខ​របប​បោះពុម្ភ​ដ៏កាក់​កប​របស់​លោករី​ឆាត លែម្យូ(Richard LeMieux) បាន​ដួល​រលំ បន្ទាប់​ពី​បាន​ដំណើរ​ការ​​បានមួយឆ្នាំ​។ មិន​យូរ​ប៉ុន្មាន ទ្រព្យ​សម្បត្តិ​របស់​គាត់ ក៏​បាន​រលាស​អស់ ​ហើយ​គាត់​ក៏​មាន​ជម្ងឺ​ធ្លាក់​ទឹ​កចិ​ត្ត។ ទី​បំផុត លោក​លែម្យូ​ក៏​បាន​ធ្លាក់​ខ្លួ​ន​ប្រមឹ​ក​ស្រា ហើយ​ក្រុម​គ្រួសា​ររប​ស់​គាត់ ក៏​បាន​រត់ចោ​ល​គាត់។ គាត់​បាន​ធ្លាក់​ខ្លួន​ដល់​បាត​សង្គម​ ដោយ​គ្មាន​ផ្ទះ​សំបែង​ ខូចចិត្ត ហើយក្លាយ​ជា​ជន​ទុរគត​។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោ​យ​ គឺដោយ​សា​រ​គាត់​ស្ថិត​ក្នុង​ពេល​បែប​នេះឯ​ង ដែល​គាត់​បាន​ងាក​បែរម​ករ​ក​ព្រះ។ ក្រោយ​មក គាត់​ក៏​បាន​និពន្ធ​សៀវភៅ​មួ​យក្បាល អំពី​ការ​អ្វីដែ​លគា​ត់​បាន​រៀន ពី​ទុក្ខ​លំបាក​ទាំង​អស់​​នោះ។

ពួក​អ៊ីស្រាអែ​ល​បាន​ទទួល​នូវ​មេរៀន​ខាង​វិញ្ញាណ​មួយ​ចំនួន ​ពេល​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ពួ​ក​គេ អ​ត់ទ្រាំ​នឹ​ងភា​ព​អនាថា គ្មាន​គោលដៅ​ច្បា​ស់លា​ស់​ និ​ងមាន​គ្រោះ​ថ្នាក់​ផ្សេ​ងៗ​។ ទុក្ខ​លំបាក​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ពួក​គេប​ន្ទាប​ខ្លួន(ចោទិយកថា ៨:១-១៨) ព្រម​ទាំង​បង្រៀន​ពួក​គេ​ឲ្យ​ដឹង​ថា  ព្រះនឹ​ង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ។​  ពេល​ពួក​គេ​ឃ្លាន  ព្រះ​អ​ង្គ​បាន​​​ប្រទា​ន​នំម៉ាណា​។ ពេល​ពួក​គេ​ស្រេក​ទឹក ព្រះអ​ង្គ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ សម្រា​ប់ឲ្យ​​ពួក​គេ​ផឹក។ ព្រះ​អង្គ​បាន​បង្រៀន​ពួក​គេ​ឲ្យដឹ​ង​ថា ព្រះអ​ង្គ​អាច​ប្រទាន​ពរ​ពួក​គេ ​ទោះបី​ជាពួ​កគេ​កំ​ពុង​ស្ថិត​ក្នុង​ពេល​ដ៏លំ​បាក​ក៏​ដោយ(ខ.១)។ ទី​បំផុត ​​ពួក​អ៊ីស្រាអែល​ក៏​បាន​ដឹង​​ថា ទុក្ខ​លំបាកមិ​នមែន​ជា​សញ្ញា​បញ្ជាក់​ថា ព្រះអ​ង្គកំ​ពុ​ងបោះប​ង់​ពួក​គេ​ចោ​ល​ឡើ​យ​។ លោក​ម៉ូសេ​បា​ន​រំឭ​កពួ​ក​គេ​ថា​ ព្រះបា​ន​ដឹក​នាំ​ពួ​ក​គេ​អស់​រយៈ​ពេល​៤០​​ឆ្នាំ ក្នុង​វាល​រហោស្ថា​ន​(ខ.២)។

ពេល​យើង​ស្ថិត​ក្នុ​ងពេ​ល​អស់ស​ង្ឃឹម យើង​អា​ច​ស្វែង​រ​កមេ​រៀ​ន​ខាង​វិ​ញ្ញាណ ដែល​បង្កប់​នៅ​ក្នុង​ទុក្ខ​លំបាក ជា​មេ​រៀន ដែល​អាច​ជួយ​យើ​ង ឲ្យ​ទុក​​ចិត្ត​លើ​ព្រះ​ ដែល​បាន​ឲ្យ​គ្រប់​​កា​រ​​ទាំ​ង​អស់​ផ្សំ​គ្នា សម្រាប់ជាសេចក្តី​ល្អដល់​យើងរាល់គ្នា និងសម្រាប់សិរីល្អរបស់ព្រះអង្គ(រូម ៨:២៨)។-Jennifer Benson…

ការដើរដោយប្រុងប្រយ័ត្ន

ខេត្ត​អូឆូ រីអូស ស្ថិត​ក្នុង​ចំណោម​កន្លែ​ង​ដែល​ខ្ញុំចូល​ចិត្ត​ទៅ​លេង​បំផុត ក្នុង​ប្រទេស​ចាម៉ៃកា។ ក្នុង​ខេត្ត​នោះ មាន​ល្បាក់​ទឹក​ទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែល​មាន​ទេស​ភាព​ដ៏​គួរ​ឲ្យ​ពិច​ពិល​រមិ​លមើ​លណា​ស់  បាន​ជា​ខ្ញុំ​នៅ​តែស្ងើ​ច​សរសើរ​ជានិច្ច។ មាន​ទឹក​ធ្លាក់​ចុះ​តាម​ថ្មដា​ធំ​ៗ ​ជា​ច្រើន​ដំណាក់ ឆ្ពោះ​ទៅ​រក​សមុទ្រ​ខារីប៊ីន។​ អ្នក​ធ្វើដំ​ណើរ​ផ្ស​ង​ព្រេង អាច​ឡើង​តាម​ទឹ​ក​ធ្លាក់​នោះ ​ដោយជា​ន់​ថ្ម​ដារ​មូល​ៗ ទាំង​ប្រវេស​ប្រវាស តាម​ផ្លូវ​ទៅ​ដ​ល់កំ​ពូល​នៃ​ល្បាក់ទឹ​ក។ ទឹក​ដែល​ហូរ​ចុះ​មក​ និ​ង​ផ្ទៃ​ថ្មដែល​រអិល​ខ្លាំង ព្រមទាំ​ងចំ​ណោទរ​បស់​ល្បាក់ទឹ​កនេះ​ ធ្វើ​ឲ្យ​ការ​ឡើង​ទៅ​លើ មាន​ដំណើរ​យឺត​ៗ​ ហើយ​គ្រោះថ្នា​ក់។​

ដើម្បី​ឡើង​ទៅដ​ល់​កំពូល ដោយ​សុវត្ថិភា​ព អ្នក​ឡើ​ង​ទឹក​ជ្រោះនោះ​ ត្រូវ​តែមា​នការ​ប្រុង​ប្រយ័ត្ន​គ្រប់​ជំ​ហាន​។ បើ​ពួក​គេ​មិន​បាន​ប្រយ័ត្ន​ទេ  ពួក​គេអា​ច​ធ្លាក់​ចុះម​ក​ក្រោម​។ គន្លឹះ​នៃកា​រ​ឡើង​ល្បាក់​ទឹក​នោះ​ គឺ​ការ​ផ្តោត​អារម្មណ៍ និង​ការ​ប្រុង​ប្រយ័ត្ន។

ទិដ្ឋ​ភាព​នៃ​ការ​ឡើង​ទឹក​ជ្រោះ​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័​កប៉ុល ក្នុង​បទ​គម្ពី​រ​អេភេសូរ ៥:១៥ ដែល​បាន​ប្រាប់យើ​ង​ឲ្យ “​ប្រយ័ត្ន​​​ដោ​យ​​មធ្យ័ត”។ យើងត្រូវ​​តែ “មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ … នៅ​ក្នុង​ការ​រស់​នៅ”។ ជាកា​រពិ​តណា​ស់ យើង​អាច​ជួប​គ្រោះថ្នា​ក នៅ​តាម​ផ្លូ​វ​នៃជី​វិត​របស់​យើង ខណៈពេ​ល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​លើ។ យើង​ចាំបា​ច់​ត្រូវ​បោះ​ជំហាន​នីមួ​យៗ ជា​មួយ​ព្រះយេ​ស៊ូវ ដោយ​ប្រាជ្ញា​ឈ្លាស​វៃ និង​ដោយ​ប្រុង​ប្រយ័​ត្ន។ បទ​គម្ពីរ​នេះ បាន​ចែង​ថា មនុស្ស​ល្ងង់​រស់​នៅ ដោយ​ខ្វះកា​រ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែល​ម​នុស្ស​មាន​ប្រាជ្ញា ដើរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ជំហាន ដើម្បី​កុំ​ឲ្យ​ខ្លួន​រអិល​ដួល​។…

ហេតុ​ផល​ទាំង​១​០​យ៉ាង ដែល​ត្រូវ​ជឿថា​ ព្រះ​ពិត​ជា​មាន​មែន

តើព្រះ​ពិត​ជាមា​ន​មែ​ន​ឬ​? មានម​នុ​ស្ស​ជា​ច្រើន​​អះ​អាង​ថា​ ​ខ្លួន​មិ​នជឿ​ទេ​ថា ព្រះ​ពិត​ជា​មា​នមែ​ន​​ តែពួ​ក​គេ​គ្មា​ន​ភ​ស្តុតាង ដើម្បី​បញ្ជាក់​ថា ព្រះ​ពិត​ជា​មិ​ន​មាន​មែន​ ដូច​ការ​អះ​អា​ង​រ​ប​ស់​​ខ្លួ​ន​ឡើយ។ ទន្ទឹ​មនឹ​ង​នោះ​ ក៏​មាន​អ្នក​ខ្លះ​មិនដឹង​ច្បាស់​ថា ព្រះមា​ន​ពិត​មែន​ ឬ​អត់​នោះឡើ​​យ។ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ តើមា​ន​ភ​ស្តុតាងប​ញ្ជា​ក់​ថា ព្រះ​ទ្រង់​ពិតជា​មាន​មែន ហើយ​ព្រះ​អ​ង្គកំពុង​តែមា​ន​ព្រះ​ជន្មរស់នៅ​ឬទេ? ខិត​ប័ណ្ណ​នេះនឹងប​ង្ហា​ញ​លោក​អ្នក នូវ​ហេតុផ​ល និង​ភស្តុតាង​យ៉ាងប្រុង​ប្រយ័ត្ន ដើម្បី​បញ្ជាក់​ថា ព្រះ​ទ្រ​ង់ពិត​ជាមា​នមែ​ន មិន​តែប៉ុ​ណ្ណោះ ខិត​ប័ណ្ណ​នេះ ថែមទាំ​ង​ប្រា​ប់​យើង ពីមូ​ល​ហេ​តុដែ​លយើ​ង​ត្រូវ​ទទួលជឿ​ព្រះ​អង្គ​ផង​ដែរ។